ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង ពន្លះម៉ូតូវីវ៉ា ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ កាលពីវេលាម៉ោង២និង៤០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ចំណុចស្ថានីយ៍ប្រេង ភូមិព្រៃភ្លូ ឃំុកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ហេតុការណ៍នេះកើតឡើងរវាង រថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-306 បើកបរពីជើងទៅត្បូង បានបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1A-1461 បេីកបរពីត្បូងទៅជើង ដោយឈ្មោះ ឯក យិន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់