ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មីៗជាច្រើនទៀត ពីសំណាក់អាមេរិក

អ៊ីរ៉ង់: ពន្ធនាគារ Evin និងកងយោធាប្រតិព័ន្ធ Ansar-e Hezbollah របស់អ៊ីរ៉ង់ បានទទួលរងសម្ពាធដ៏ខ្លាំងក្លា ជាមួយទណ្ឌកម្មថ្មីរបស់អាមេរិក ដោយជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ រួមទាំងការប្រឆាំងនឹងក្រុមអ្នកប្រឆាំងនយោបាយ ក៏ដូចជាអ្នករិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ជាដើម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃពុធលោក Steven T Mnuchin លេខាធិការរតនាគារអាមេរិក បាននិយាយថា អង្គភាពទាំង ៦ ក៏ដូចជាបុគ្គល ៦ រូប និងទីភ្នាក់ងារបច្ចេកវិទ្យាគមនាគមន៍បានដើរតួបង្រ្កាបដ៏សាហាវព្រៃផ្សៃ ទៅលើក្រុមបាតុករ បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ នៅក្នុងប្រទេស។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានធ្វើការច្រានចោលផងដែរ ដោយអះអាងថា ការចោទប្រកាន់នេះ មិនមែនជាការពិតទ្បើយ និងមានលក្ខណបែបនយោបាយសុទ្ធសាធ៕

មតិយោបល់