ព័ត៌មានជាតិ

ក្រុមក្មេងទំនើងចំនួន៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញគ្រឿងប្រហារ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី១​ ខែមិថុនា ឆ្នាំ ២០១៨ កម្លាំងនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង
បានចេញល្បាតត្រួតពិនិត្យ នៅចំណុចឡកាប់គោ និងជ្រូក ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ ពីបទ
ចរាចរណ៍អាវុធ ឬគ្រឿងប្រហារផ្សេងៗ និងបានធ្វើតេស្តទឹកនោម ក្នុងចំណោមពួកគេ ឃើញមានផ្ទុកសារធាតុញៀនម្នាក់។

ជនសង្ស័យទាំង៣នាក់៖

ទី១.ឈ្មោះ ហេង ចន្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ
ភូមិទី៧ សង្កាត់ខ្សាម ពីបទ (ប្រើប្រាស់គ្រឿងញៀន)។
ទី២.ឈ្មោះ ម៉ាន ប៉ាហ៊ីម ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
និងទី៣.ឈ្មោះ ម៉ា លីគី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅ
ភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ជាលទ្ធផលដកហូតវត្ថុតាងបាន រួមមាន៖ដាវ១ដើម និងដែកថ្នាំងអំពៅប្រវែង១ម៉េត្រ១ ដើម ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់