ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បញ្ជូនខ្លួនជនសង្ស័យ១៩នាក់ ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

សៀមរាប: នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងអាវុធខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រីចំនួន១៩នាក់ទៅតុលាការពាក់ព័ន្ធនឹងគ្រឿងញៀន។

ជនសង្ស័យពាក់ព័ន្ធ នឹងគ្រឿងញៀនចំនួន១៩នាក់នេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបន្តបន្ទាប់នេះធ្វើឡើងនៅវេលាម៉ោង ១២រសៀលថ្ងៃទី២៣ ខែមេសា នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខណ:ពួកគេកំពុងធ្វើសកម្មភាព ចែកចាយនូវសារធាតុញៀន។

មន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យចំនួន១៩នាក់ ស្រីម្នាក់ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ ម្សៅគ្រើមម៉ាទឹកកក០៦កញ្ចប់ ស្មើ ១,៤៧ក្រាម ទូរសព្ទ័១០គ្រឿង, ដាវ០២ដើម និងសម្ភារ:សំរាប់ជក់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងប៉េអិមខេត្តកំពុងកសាងសំណុំរឿងដើម្បីបញ្ជូន ជនសង្ស័យប្រុស ស្រីពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១៩នាក់ ទៅតុលាការចាត់ការបន្ត៕

FB_IMG_1461556545322 FB_IMG_1461556542717 FB_IMG_1461556549273

មតិយោបល់