ព័ត៌មានជាតិ

ជួញបានវាគ្រាន់ ដល់ប៉ូលិសតាមទាន់ មានអីខ្នោះចឹងឯង

ប៉ៃលិន: កាលពី​វេលាម៉ោង​ ៦ល្ងាច​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​ បានសហការជាមួយកម្លាំងប៉ុស្ដិ៍ស្ទឹងត្រង់​ ​ធ្វើ​ការ​ចុះបង្រ្កាបករណីជួញដូរ និង​ប្រើប្រាស់​នូវសារជាតិញៀនខុសច្បាប់​ ​ដោយឃាត់ខ្លួនជនសង្ស័យបាន​ចំនួន​ ២នាក់ នៅមុខ​សាលារៀន​ភ្នំព្រាល​ ស្ថិត​ក្នុង​ភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។​

ជនសង្ស័យទី១.ឈ្មោះ​ នី សារ៉េន ហៅ រ៉ង ភេទប្រុស អាយុ​ ២៤ឆ្នាំ រស់នៅភូមិស្រាយជ្រុំ ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង​ (អ្នកជួញដូរ)​ និង២.ឈ្មោះ​ ឌី គា ភេទប្រុស អាយុ​ ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ​ (អ្នកប្រើប្រាស់​)។

​វត្ថុ​តាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា​ (ICE) ១​ កញ្ចប់តូច​ ថ្នាំគ្រាប់ពណ៌ផ្កាឈូក​១ គ្រាប់កន្លះ​​ ដាវសាម៉ូរ៉ៃ ១ដើម​ និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​ បាត់ដំបង​​ 1T-4486។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​ទុក​នៅ​អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់