កំពង់ធំៈ នៅថ្ងៃសៅរ៍១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១៦និង១៥នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក នៅចំណុចត្រពាំងសារាយ តំបន់វាលក្រោម ស្ថិតក្នុងភូមិក្រសាំង ឃុំសាន់គរ ស្រុកកំពង់ស្វាយ ។
សពជនរងគ្រោះឈ្មោះ វុត វីត ភេទប្រុស អាយុ២២ឆ្នាំ ។
មូលហេតុ៖ ចុះរកខ្យងក្នុងទឹកត្រពាំង បណ្តាលឱ្យលង់ស្លាប់ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ។ បន្ទាបពីពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ជូនទៅសាច់ញាតិរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕
មតិយោបល់