ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ក្រុមហ៊ុនគាធី ក្រឡាប់ធ្លាក់ផ្លូវ រងរបួសធ្ងន់២នាក់!..

កោះកុង: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ៩៧-៩៨ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់។

រថយន្តពាក់ស្លាកលេខ ភ្នំពេញ.4A-0655 ជារបស់ ក្រុមហ៊ុនគាធី ដឹកខ្សាច់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបានចុះអន្តរាគមន៍ជួយជនរងគ្រោះដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងរូងផងដែរ៕

មតិយោបល់