ព័ត៌មានជាតិ

ទាន់ហេតុការណ៍! មកដល់ម៉ោង ៧ ព្រឹកនេះ ទឹកជំនន់នៅផ្លូវជាតិលេខ៤ បានបន្តកើនឡើង ត្រូវអាជ្ញាធរផ្អាកចរាចរណ៍ទាំងស្រុងហើយ!

ព្រះសីហនុៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ៧ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គីឡូម៉ែត្រ ១១៦-១១៧) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងមួយកម្រិតបន្ថែមទៀត និងកំពុងហូរកាត់ពីលើផ្លូវ និងស្ពាន ប្រវែងជាង ១០០ ម៉ែត្រ ។ ការធ្វើចរាចរឆ្លងកាត់ ត្រូវបានអាជ្ញាធរផ្អាកទាំងស្រុងហើយ៕

មតិយោបល់