ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូន បុរសវៀតណាម ដែលរំលោភនិងសម្លាប់កុមារីអាយុ៤ឆ្នាំ ទៅតុលាការចាត់ការតាមច្បាប់!

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន បុរសជនជាតិវៀតណាមម្នាក់ ទៅ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភ និងសម្លាប់កុមារី អាយុ៤ឆ្នាំ រួចញាត់ចូលពាងទឹក។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់ដំឡូង។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ។

សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ ឪពុកម្តាយជនរងគ្រោះ ដោយបានចោទប្រកាន់ថា ជនសង្ស័យ បានចាប់រំលោភ និងសម្លាប់កូនរបស់ពួកគាត់ ញាត់ចូលក្នុងពាងទឹក កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

មតិយោបល់