ក្រុមហ៊ុនលក់ទំនិញតាមអនឡាញយក្សរបស់ចិន Alibaba បានវិនិយោគទុនទឹកប្រាក់ ១៥លានដុល្លារអាមេរិកជាមួយនឹងក្រុមហ៊ុនសន្ដិសុខតាមអនឡាញរបស់អ៊ីស្រាអែល Jerusalem Venture Partners ដើម្បីពង្រីកទីផ្សារ និងពង្រឹងផ្នែកសន្ដិសុខតាមអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ត្រូវបានក្រុមហ៊ុន Alibaba និង Jerusalem Venture Partners បានធ្វើការបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ប៉ុន្តែប្រភពដែលជិតស្និទ្ធបានអះអាងថា ក្រុមហ៊ុនទាំងពីបានពិភាក្សាគ្នា និងយល់ព្រមចុះកិច្ចព្រមព្រៀង។ កាលពីខែធ្នូ ឆ្នាំ ២០១៤ ក្រុមហ៊ុន Alibaba បានវិនិយោគទុន ទៅលើក្រុមហ៊ុនអ៊ីស្រាអែល ដែលមានឈ្មោះថា Visualead ជាក្រុមហ៊ុន QR technology។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មលើវិស័យបច្ចេកវិទ្យារវាងប្រទេសចិន-អ៊ីស្រាអែល ក្នុងឆ្នាំ ២០១៤ មានទឹកប្រាក់ចំនួន ៣០០លានដុល្លារអាមេរិក ដោយបានកើនឡើងពី ៥០លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៣ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់អ៊ីស្រាអែល៕
មតិយោបល់