ព័ត៌មានជាតិ

ប្តីជើងខ្លាំង! ផឹកស្រវឹងវាយប្រពន្ធមិនបាន វាយម៉ែក្មេករងរបួស!…

តាកែវៈ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បត្តិ៍ ០២រោច ខែជេស្ឋ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាបង្កដោយជនសង្ស័យឈ្មោះ អាយ ភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានយកមែកព្រីងមកវាយម្តាយក្មេកឈ្មោះ ប៉ាក ផៅ អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកអង្គរកា។

មូលហេតុដោយជនសង្ស័យផឹកស្រវឹង ដើររកប្រពន្ធឃើញនៅផ្ទះម្ដាយក្មេករួចបានដេញវាយប្រពន្ធមិនបានដោយម្ដាយក្មេកឃាត់ខ្លួនកុំឲ្យវាយប្រពន្ធក៏មានចិត្តខឹងហើយបានវាយម្ដាយក្មេកតែម្ដង។

សូមបញ្ចាក់ឈ្មោះ អាយ ភណ្ឌ័ តែងតែផឹកស្រាវឹងរករឿងវាយប្រពន្ធកូនជាញឹកញាប់។
ករណីនេះយើងកំពង់កសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់