ព័ត៌មានជាតិ

រថយន្តបែនកង់១០ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02​ 3-5818 បើកពេលមេឃភ្លៀង រេចង្កូតក្រឡាប់ផ្ងារជើង!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានក្រឡាប់ធ្លាក់ចេញពីផ្លូវ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវ​សម្តេចសង្ឃទេពវង្ស ត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ១៩-២០ ក្នុងក្រុមទី២០​ ភូមិ១ ​ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ។

​សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលក្រឡាប់នេះ ជាប្រភេទរថយន្តបែនកង់១០ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02​ 3-5818 បើកបរដោយបុរសម្នាក់ ចេញពីស្រុកស្ទឹងហាវ លុះមកដល់ចំណុចកើតហេតុ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង មើលផ្លូវអត់ឃើញ ទើបរេចង្កូត ក្រឡាប់តែម្តង៕

មតិយោបល់