កំពង់ស្ពឺៈ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃសៅរ៍ ៤រោជ ខែជេស ឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចអូរអង្គញ់ ភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីមនុស្សលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ លាក់ ផល់ ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិកើតហេតុ។
មុនកើតហេតុជនរងគ្រោះ បាននាំកូនឈ្មោះ ខុន កុយ ភេទប្រុស អាយុ១០ឆ្នាំ និងចៅម្នាក់ទៀតឈ្មោះ សល់ លីន ភេទប្រុស អាយុ៨ឆ្នាំ ទៅងូតទឹកនៅចំណុចខាងលើ លុះដល់កំពង់ទឹក កូននិងចៅមិនទាន់ចូលងូតទេ។ ជនរងគ្រោះចុះទៅមុនក៏រអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅលង់ស្លាប់តែម្តង ចំណែកកូននិងចៅឃើញស្ថានភាពបែបនេះ ក៏រត់មកប្រាប់អ្នកភូមិទៅឲ្យជួយ និងរាយការណ៍មកសមត្ថកិច្ច។
មូលហេតុ រអិលចូលទឹកជ្រៅ មិនចេះហែល។
នគរបាលជំនាញពិនិត្យលើសព មិនឃើញមានស្នាមអ្វីទៀតទេ និងការបញ្ជាក់ពីកូន និងចៅ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់