ព័ត៌មានជាតិ

ជំនាញមេព្រៃ បង្ក្រាបរថយន្តហ៊ីយ៉ាន់ដាយដឹកឈើគ្រញូងមួយគ្រឿង

សៀមរាប: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកឈើគ្រញូងលោតឆ័ត្រចេញពីខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសៀមរាប បានធ្វើ ការស្ទាក់ចាប់បាន ខណ:បម្រុងដឹងយកទៅលក់នៅទីផ្សារងងឹត នៅព្រំដែនវៀតណាម។ការបង្ក្រាបនេះបានធ្វើឡើង នៅម៉ោង៤ជិតភ្លឺ ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។

នាយផ្នែករដ្ឋបាល ព្រៃឈើបន្ទាយស្រី លោកម៉ុង ប៊ុនលីម បានឲ្យដឹងថា រថយន្តដឹកឈើ ដែលចាប់បាននោះគឺ ជារថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ2D- 2950 ប្រភេទគ្លុប ពណ៌បៃតង សង្ស័យបើកមកពីខេត្តបន្ទាយមានជ័យ។

លោក បន្តថា ឈើគ្រញូងនៅក្នុងឡាននោះមានចំនួន៧១ដុំ ស្មើ១,១៨៣ ម៉ែត្រគូប ។ បច្ចុប្បន្នត្រូវបាន អូសយកមករក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ចាប់គ្រញូង

ចាប់គ្រញូង

ចាប់គ្រញូង

ចាប់គ្រញូង

ចាប់គ្រញូង

មតិយោបល់