ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿងបុកគ្នា រងរបួសធ្ងន់២នាក់ នៅស្រុកទឹកឈូ!

កំពត: កាលពីព្រឹកថ្ងៃទី០៣ ខែមិថនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ៣គ្រឿងបុកគ្នា បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៣ ភូមិគីឡូដប់ពីរ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តហ៊ីយ៉ាន់ដាយធុនធំដឹកស៊ីម៉ងត៍មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀតម៉ាកហ៊ីណូ បើកមកពីទិសខាងលិច រួចបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងផងដែរ៕

មតិយោបល់