ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F14)។
មូលហេតុ៖ មានអាប៊ុលរបស់បុរីហ្គ្រេនភ្នំពេញ ធ្វើការឈូសដី ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖
(១)ភូមិទួលគោក សង្កាត់ទួលសង្កែ
(២)សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
(៣)ផ្លូវអង្គរភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤ និង០០នាទីរសៀល៕
មតិយោបល់