កំពង់ចាមៈ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី០២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានថា មានជនអនាថា ឈ្មោះ ញ៉ បានផឹកស្រាស្រវឹងខ្លាំង ស្រវឹងខួប ដើរដួលបែកក្បាល នៅចំណុចមុខសាលាអនុវិទ្យាល័យដីដុះ ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលក្រុង បានឲ្យកម្លាំងជំនាញក្រុង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបានរដ្ឋបាលវាលវង់ យករថយន្តរបស់អធិការដ្ឋាន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីសង្គ្រោះជីវិត៕
មតិយោបល់