ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ពីបទ ប៉ុនប៉ងលួចដោយមានស្ថានទម្ងន់ទោស!

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ២០១៨ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ព្រះធាតុ នៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ សហការជាមួយកម្លាំងប្រជាការពារ បានធ្វើការចាប់ខ្លួនឈ្មោះ នីចាន្នា ហៅក្រឹម ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ២៧ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នៅចំណុចភូមិ២៧ តាមដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៥២០ ចុះថ្ងៃទី២៨.១២.២០១៦ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឡុច ឡៅ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទ ប៉ុនប៉ងលួចដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ២៧ឃុំព្រះធាតុ ស្រុកអូរាំង កាលពីថ្ងៃទី៥ ខែសីហា ២០១៦៕

មតិយោបល់