ព័ត៌មានកីឡា

ខ្សែប្រយុទ្ធមាឌធំ នៅក្លិប អាសុីអឺរ៉ុប យូណាយធីត ទៅចូលរួមនឹងក្លិបប្រទេសម៉ាឡេសុី

ខ្សែប្រយុទ្ធ Timothy Okereke របស់អាស៊ីអឺរ៉ុបយូណាយធីត ដែលមានមាឌធំ បានទៅចូលរួមជាមួយក្លិប UiTM នៅក្របខណ្ឌ Malaysian Premier League ក្រោយចុះហត្ថលេខានៅរាត្រីថ្ងៃសុក្រ ទី០១ មិថុនា។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបេះ ធ្លាប់មានបទពិសោធន៍ច្រើននៅក្នុងក្របខណ្ឌបាល់ទាត់លំដាប់ទីកម្ពុជា ហើយពេលបានចាកចេញពីរាជធានីភ្នំពេញកាលថ្ងៃសៅរ៍ សប្ដាហ៍មុន និង ចុះកុងត្រាសម្រាប់ជើងទី០២នៅ UiTM រួចរាល់ហើយ បន្ទាប់ពីបានទាក់ទងរូបគេតាំងពីដើមខែឧសភា។

គួរំលឹកផងដែរថា ខ្សែប្រយុទ្ធដ៏មានថាមពលម្នាក់នេះ ធ្លាប់ជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេនៅក្លិបខេមបូឌានថាយហ្គឺរ (អង្គរថាយហ្គឺរ) មុនផ្លាស់មក អាសុីអឺរ៉ុប យូណាយធីត បានពាក់កណ្តាលជើងទី១ នារដូវកាល ២០១៨ នេះ៕

មតិយោបល់