ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២២មិថុនា ស្លាប់ ០៣នាក់ របួសធ្ងន់ស្រាល់ ១៣នាក់

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី១នាក់ ) រងរបួសធ្ងន់ ១០នាក់ (ស្រី១នាក់ ) និងរបួសស្រាល ៣នាក់ (ស្រី ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុនធំ ៣គ្រឿង , គោយន្ត ១គ្រឿង ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក(ស្លាប់១នាក់) ,ប្រជែង ២លើក , បត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក, ស្រវឹង ១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់៥នាក់ ) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក ផ្លូវខេត្ត, ផ្លូវលំ ៤លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ១លើក , រថយន្តធំ ៣គ្រឿង ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស២នាក់ , ព្រះសីហនុ ១លើក ស្លាប់ ១នាក់(ស្រី) និង ខេត្តតាកែវ ១លើក ស្លាប់ ១នាក់ របួស១នាក់ (ស្រី)។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២០២ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤.១៣០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.៧៤៦គ្រឿង និងពិន័យសរុប ២.៣៨៤គ្រឿង ៕

មតិយោបល់