ព័ត៌មានជាតិ

រថយន្តតាកូម៉ា បត់ចូលផ្ទះសំណាក់នាគទិព្វ បុកគ្នាជាមួយម៉ូតូជិះបញ្ច្រាស ក្នុងល្បឿនលឿន របួសជនជាតិវៀតម្នាក់

ភ្នំពេញ: យុវជនជាជនជាតិវៀតណាមម្នាក់របួសស្រាល ក្រោយបើកម៉ូតូបញ្ច្រាសក្នុងល្បឿនយ៉ាងលឿន បុកគ្នាជាមួយរថយន្តម៉ាកតាកូម៉ា កំពុងបើកបត់ចូលផ្ទះសំណាក់នាគទិព្វ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ នៅកំណាត់ផ្លូវលេខ៥៩៨ កែងផ្លូវជាតិលេខ៥ ចំណុចមុខផ្ទះសំណាក់នាគទិព្វ ក្នុងសង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

រថយន្តតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ 2AF 1753 បើកដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរដោយនារីស្រស់ស្អាតម្នាក់
ចំណែកម៉ូតូម៉ាក Honda Dream​ C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DG 5493បើក ដោយយុវជនម្នាក់ជាជនជាតិវៀតណាមរបួសស្រាល។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ ធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ ចូលមកតាមផ្លូវ៥៩៨ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ចូលផ្ទះសំណាក់នាគទិព្វ មិនទាន់ចូលដល់ផង ក៏មានម៉ូតូមួយគ្រឿង ជិះដោយយុវជនជាជនជាតិ ក្នុងទិសដៅបញ្ច្រាសយ៉ាងលឿន តាមបណ្តោយផ្លូវ៥៩៨ពីលិចទៅកើត បានបុកគ្នាជាមួយរថយន្ត បណ្តាលឲ្យដួលម៉ូតូរបួសស្រាល ត្រូវបានបញ្ជូនទៅគ្លីនិកនៅក្បែរនោះ ដើម្បីព្យាបាល។

ក្រោយកើតហេតុ តំណាងភាគីម៉ូតូ និងម្ចាស់រថយន្ត ធ្វើការសម្រួលគ្នា ដោយសន្តិវិធី មិនមានខាងណាសងខាងណានោះឡើយ៕

មតិយោបល់