ព័ត៌មានអន្តរជាតិ

អ្នកដំណើរ២៨នាក់ត្រូវបានដោះលែង នៅភាគខាងត្បូងអាហ្គានីស្ថាន

អាហ្គានីស្ថានៈ លោកស្នងការខេត្ត Aqa Noor Kentoz បាននិយាយកាលពីថ្ងៃពុធថា អ្នកដំណើរតាមរថយន្ដក្រុង ត្រូវបានចាប់ខ្លួនយកទៅ ចំនួន ២៨នាក់ ដោយពួកសកម្មប្រយុទ្ធ តាលីបង់នោះ ត្រូវបានដោះលែងឱ្យមានសេរីភាព នៅភាគខាងត្បូងនៃខេត្ត Helmand។

កិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ កងកម្លាំងសន្តិសុខ និងមនុស្សចាស់ទុំ ក្នុងតំបន់ដើម្បី​ធានាដល់ការដោះលែង អ្នកដែលត្រូវចាប់ខ្លួន ឲ្យត្រឡប់មកវិញដោយសុវត្ថិភាព។

អ្នកដំណើ២៣នាក់ ត្រូវបានដោះលែងកាល​ពីរាត្រីថ្ងៃអង្គារ ​និងមនុស្សប្រាំនាក់​ដែលនៅសេសសល់ ត្រូវបានដោះលែងនៅក្នុងថ្ងៃពុធ”។

គួររំឭកថា នៅព្រឹកព្រលឹម ថ្ងៃអង្គារ សកម្មប្រយុទ្ធតាលីបង់បានស្ទាក់ចាប់ រថយន្តបីគ្រឿងនៅក្នុងស្រុក Gereshk ខេត្ត Helmand ហើយបានឃុំឃាំង អ្នកធ្វើដំណើរទាំងនោះ ។

ក្រៅពីព្រមាន ប្រជាជនកុំឱ្យគាំទ្ររដ្ឋាភិបាល ពួកតាលីបង់បានជំរុញឱ្យប្រជាជនស៊ីវិល នៅឱ្យឆ្ងាយពីការប្រមូលផ្តុំគ្នាជាផ្លូវការ​ ពីក្បួនរថយន្តយោធា​ និងមជ្ឈមណ្ឌលណាដែលគេចាត់ទុកថាជា គោលដៅស្របច្បាប់របស់ ពួកសកម្មប្រយុទ្ធ ។

ពួកសកម្មប្រយុទ្ធ បានបើកដំណើរការវាយប្រហារចាប់ជំរិតក្នុងពេលថ្មីៗ ដើម្បីដណ្តើមយក កងកម្លាំងសន្តិសុខ ឬ កម្មកររដ្ឋាភិបាល។

សូមបញ្ជាក់ថា មនុស្ស១៧នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារស្រដៀងគ្នានៅក្នុងភាគខាងជើងខេត្ត Kunduz ចុងខែមុន៕

មតិយោបល់