រតនគិរីៈ លោកអធិការរងស្រុកបរកែវ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីហិង្សាមួយបានកើតឡើង នៅវេលាម៉ោង៧ និង៩នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
ជនសង្ស័យមានឈ្មោះ សេវ ទើយ ភេទប្រុស អាយុ២១ឆ្នាំ យកអង្រែបុកស្រូវវាយទៅលើជនរងគ្រោះឈ្មោះ ជីម រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាពូថ្លៃ) បណ្តាលឲ្យបែកក្បាល។
មូលហេតុ បណ្តាលពីផឹកស្រាទាស់ពាក្យសម្តីគ្នា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕
មតិយោបល់