ព័ត៌មានកីឡា

Pep ដាក់គោលដៅដឹកនាំក្រុមជម្រើសជាតិ

ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការដឹកនាំក្លិបអាជីពនាពេលកន្លងមក​នេះ លោក Pep Guadiola មានបំណងចង់មកដឹកនាំ ក្រុមជម្រើសជាតិអេស្ប៉ាញ នៅក្នុងពេលាងមុខដ៍ខ្លីនេះ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Pep Guadiola ចង់ដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ នៅពេលដែលលោក លាឈប់ពីការដឹកនាំ​ក្លិបបាល់ទាត់អាជីព។ Pep គឺជាគ្រូបង្វឹកដ៍មានប្រជាប្រិយភាព ហើយមានក្លិប​បាល់ទាត់ជាច្រើន ចង់បានរូបលោក មកដឹកនាំ ដោយមើលឃើញពី សមត្ថភាព របស់លោក នាពេលកន្លងមកនេះ។ ជាការពិតណាស់ Pep Guadiola បានជោគជ័យក្នុងអាជីពខ្លាំងបំផុត ក្នុងការដឹកនាំក្រុម FC Barcelona ដោយជួយឲ្យក្លិបអេស្ប៉ាញ មួយនេះ ឈ្នះពាន យ៉ាងច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ​ក្លិបមួយនេះ។

បន្ទាប់មកលោក បានមកជោគជ័យក្នុងករដឹកនាំក្រុម Bayern Munich នៅអាឡឺម៉ង់ និងចុងក្រោយនេះ មកដឹកនាំក្រុម Manchester City នៅអង់គ្លេស ឲ្យឈ្នះពាន Premier League ទៀត។ យ៉ាងណាវិញ នាពេលដ៍ខ្លី​ខាងមុខនេះ លោក Pep Guadiola មានបំណងចង់ ដឹកនាំក្រុមជម្រើសជាតិ​អេស្ប៉ាញទៀត ដែលនេះគឺជាគោលដៅចុងក្រោយ ក្នុងអាជីពជាគ្រូបង្វឹករបស់​លោក។ រង់ចាំមើលថា តើលោក Pep Guadiola អាចមានឱកាសដឹកនាំក្រុមជម្រើសជាតិ​អេស្ប៉ាញបានដែរឬទេ?

មតិយោបល់