ព័ត៌មានជាតិ

សូមជួយShareផង! ករណីបាត់ម៉ូតូ នៅសាលារៀនអង្គការសកលវិទ្យាល័យអន្តរជាតិសំរាប់ប្រជាជាតិ

ប៉ៃលិន: កាលពីវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្វិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីបាត់ម៉ូតូមួយកើតឡើងនៅចំណុចសាលារៀន អង្គការសកលវិទ្យាល័យអន្តរជាតិសំរាប់ប្រជាជាតិ ហៅកាត់ U OF N Pailin ស្ថិតក្នុងភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ ចាន់ វ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ តាង៉ែនក្រោម សង្កាត់ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ម៉ូតូដែលបាត់ម៉ាក Honda Dream ស៊េរី២០១៦ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង1V-2087 ដែលកាន់ប័ណ្ណសម្គាល់ទោចក្រយានមានឈ្មោះដូចខាងលើ។

មូលហេតុគឺកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ព្រីង សុខាន ភេទ ប្រុស ជិះម៉ូតូមករៀនភ្លេងនៅសាលានៅសាលាខាងលើ លុះមកដល់ចន្លោះម៉ោង៥ដល់ម៉ោង៦ល្ងាច ស្ថិតក្នុងភូមិកើតហេតុខាងលើទើបកូនប្រុសរបស់ជនរងគ្រោះដឹងថាបាត់ម៉ូតូ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិន៕

មតិយោបល់