ព័ត៌មានជាតិ

បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅខេត្តសៀមរាប

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកក្តដា ឆាំ ២០២០ វេលាម៉ោង ១៩ និង៤៥ នាទី មានករណីឆក់ខ្សែភ្លើងស្លាប់ ស្ថិតនៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ។

ជនរងគ្រោះឈ្មោះ អ៊ឹង សារួន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិករ នៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានបញ្ជាក់ថា : មានរថយន្តមួយគ្រឿងបានបើកដឹកទឹក ទាក់ខ្សែភ្លើងដាច់ ហើយជនរងគ្រោះបានចុះទៅរើសខ្សែភ្លើងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង ។

ក្រោយពីការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់