Post News Media ព័ត៌មានជាតិ គំនុំចាស់! ផឹ...

គំនុំចាស់! ផឹកស៉ីក្លែមសម្តី គប់ក្បាល១កំប៉ុងស្រាបៀរអាន់ឆ័រ ខឹងពេកទាញកាំបិតកាប់ ដេរជិត១០០ថ្នេរ!

កណ្ដាល: មនុស្សមួយក្រុមបានផឹកស៉ីសប្បាយក្អាកក្អាយជាមួយគ្នា ក្នុងនោះក៏មានបុរស២នាក់ធ្លាប់មានឈ្លោះប្រកែកគ្នា នាពេលកន្លងមក ខណ:ដែលពួកគេកំពុងតែផឹកស៉ីជាមួយគ្នា លុះដល់ស្រវឹងរាងៗខ្លួន ក៏បានទាក់ពាក្យសម្ដីដាក់គ្នា រហូតឈានទៅដល់ការវាយតប់គ្នាទៅវិញទៅមកធ្វើឲ្យរងរបួសតិចតួចរាងៗខ្លួន ខណ:ភាគីម្ខា
ងទៀតកើតទុកមិនសុខចិត្តបានរត់ទៅយកកាំបិតប៉័ងតោ កាប់លើបុរសជាគូរទំនាស់បណ្តាយឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដេរចំនួន៨២ថ្នេរ។ ចំណែកភាគីម្ខាងទៀតត្រូវនគរបាលចាប់វាយខ្នោះ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចដីវាលកន្លែងចិញ្ចឹមសត្វទា ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ា សុវណ្ណ ភេទប្រុស៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរចុងភូវ នៅភូមិត្នោតម្តើម ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមានឈ្មោះ សយ រ៉ុម ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គុយទាវ នៅភូមិបូរីកម្មករ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយចាប់ខ្លួនជនបង្កនគរបាលបានដកហូត កាំបិតប័ុងតោដងឈើចំនួន១ដើម និងជនរងគ្រោះរបួសត្រចៀកខាងឆ្វេងដេរចំនួន២៥ថ្នេរ និង របួសបាតដៃធ្វេងដេរចំនួន១៦ថ្នេសរុបចំនួន៤១ថ្នេរសរុប៨២ថ្នេរ។

ជនសង្ស័យរងបួសក្រោមភ្នែកខាងស្តាំដេរចំនួន៤ថ្នេរ និងមេដៃខាងស្តាំដេរចំនួន១ថ្នេរសរុបចំនួន៥ថ្នេរ។

មន្ត្រីនគរបាលដដែលរូបបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នា នៅរោងចិញ្ចឹមសត្វទា ដោយជនរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នាពេលផឹកបានទាក់ពាក្យសម្តីគ្នា ដោយជនសង្ស័យបានគប់លើជនរងគ្រោះ១កំប៉ុងស្រាបៀរអាន់ឆ័រ ត្រូវចំថ្ងាស់ បណ្តាលឲ្យពកទើបប្រតាយប្រតបជាគ្នាបណ្តាលឲ្យជនសង្ស័យរបួសបែកក្រោមភ្នែកខាងស្តាំ ពេលនោះអ្នកផឹកបានជួយឃាត់ឈប់ទាំងអស់គ្នា។ មួយសន្ទុះ ក្រោយមកជនសង្ស័យបានយក កាំបិតប័ុងតោ នៅក្នុងរោងចិញ្ចឹមសត្វទា មកកាប់លើជនរងគ្រោះតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសយ រ៉ុម បានសារភាពថាខ្លួនខឹងនិងបែកក្រោមភ្នែកផង ទើបខ្លួនយកកាំបិតប័ុងតោកាប់លើជនរងគ្រោះតែម្តង។ បញ្ជាក់ផងដែរថាជនរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក ខណ:នេះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តទៀត៕

Loading...