ព័ត៌មានសុខភាព

ជំងឺភ្នែក ៣ប្រភេទ មិនប្រញាប់ព្យាបាលអ្នកអាចខ្វាក់មួយជីវិត

កែវភ្នែកត្រូវបានគេចាត់ទុកជាអវយវៈដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូប បើគ្មានវាទេ ជីវិតរស់នៅក៏គ្មានន័យដែរ ព្រោះមិនអាចឃើញពីទិដ្ឋភាពសព្វបែបយ៉ាងនៅលើផែនដីនេះ សូម្បីតែរូបខ្លួនឯង។ ហេតុនេះហើយ អ្នកគួរតែព្យាយាមថែរក្សាភ្នែកឲ្យមានសុខភាពល្អជានិច្ច ជាពិសេសបើកើតជំងឺទាំង៣ប្រភេទនេះ គួរប្រញាប់ធ្វើការព្យាបាលភ្លាម ព្រោះការទុកយូរអាចបាត់បង់ភ្នែកមួយជីវិត។

ភ្នែកឡើងបាយ
មូលហេតុនៃជំងឺនេះ បង្កឡើងដោយសារតែកង្វះអុកស៊ីសែននៅក្នុងរាងកាយ ការស្រូបយកជាតិទឹកកើនឡើង និងប្រូតេអ៊ីនត្រូវបានកាត់បន្ថយ។
កត្តាគ្រោះថ្នាក់មួយទៀតរួមមាន ពន្លឺព្រះអាទិត្យ ពន្លឺភ្លើងសប្បនិម្មិត(ភ្លើងពិលជាដើម) ការប៉ះពាល់នឹងវីរុស មេរោគ ជាតិពុលពីបរិស្ថាន ផ្សែងបារី ផ្សែងយានយន្ត ឬផ្សែងចេញពីរោងចក្រ។

ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយនឹងកត្តាទាំងនេះញឹកញាប់ អាចនាំឲ្យមានហានិភ័យជំងឺភ្នែកឡើងបាយកាន់តែខ្ពស់។

រលាកភ្នែកដោយសារជំងឺទឹកនោមផ្អែម
តើអ្នកដឹងទេ ជំងឺទឹកនោមផ្អែមក៏អាចប៉ះពាល់ដល់ភ្នែកដែរ? ប្រសិនបើអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទី១ និងទី២ រយៈពេល ២ទៅ៣ឆ្នាំ ហានិភ័យនៃបញ្ហារលាកភ្នែក កើនឡើងកាន់តែខ្ពស់។

លើសពីនេះ បើអ្នកមិនព្រមធ្វើការព្យាបាលទេ អ្នកជំងឺអាចនឹងបាត់បង់ការមើលឃើញ និងហានិភ័យខ្វាក់កាន់តែខ្ពស់។

ដកទឹកក្នុងភ្នែក
ជំងឺនេះជាធម្មតា បណ្តោលមកពីការកើនឡើងនៃសម្ពាធក្នុងភ្នែក ដែលធ្វើឲ្យខូចសរសៃប្រសាទអុបទិច។ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត វាអាចនាំឲ្យមានភាពពិការភ្នែកជាអចិន្ត្រៃ។

ជាទូទៅជំងឺដក់ទឹកក្នុងភ្នែក កើតឡើងនៅលើមនុស្សដែលទម្លាប់សម្លឹងមើលអ្វីឆ្ងាយៗពេក ការសម្លឹងនឹងថ្កល់មិនដាក់ភ្នែក និងការខូចសរសៃប្រសាទ។ ក្រៅពីនេះ អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺដល់ទឹកក្នុងភ្នែក ក៏មានហានិភ័យខ្ពស់នៃការវិវត្តទៅរកជំងឺនេះដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់