ភ្នំពេញៈ រថយន្តម៉ាកហ៊ីណូដឹកខ្សាច់ ខណៈដែលរយែថយក្រោយជាន់ហ្វ្រាំងមិនស៊ីរអិលចូលប្រឡាយសម្រាប់ដាក់លូ បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែសំណាងល្អអ្នកបើកបរមិនរងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អូស៊ីអាយស៊ី ខាងត្បូងរង្វង់មូលនាងមច្ឆា ប្រហែល១០០ម៉ែត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តដែលរអិលធ្លាក់ចូលប្រឡាយសម្រាប់ដាក់លូនោះម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-3233 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើករយែថយក្រោយ បំណងចាក់ខ្សាច់ហើយជាន់ហ្វ្រាំងមិនស៊ីក៏បណ្តាលឲ្យរថយន្តរអិលធ្លាក់ចូលប្រឡាយដែលគេជីកសម្រាប់ដាក់លូតែម្តង ឯអ្នកបើកបរមិនមានរងរបួសនោះទេ។
ក្រោយពេលកើតហេតុខាងក្រុមក៏បានយករថយន្តស្ទូចមកស្ទូចឡើងលើវិញ៕
មតិយោបល់