ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់ខ្លួន រួមទាំងថ្នាំញៀន ៣២កញ្ចប់

មណ្ឌលគិរី:  បុរសជួញដូរគ្រឿងញៀនម្នាក់រួមទាំងថ្នាំញៀនចំនួន៣២កញ្ចប់ ត្រូវបានសមត្ថកិច្ចស្រុកកោះញែក ចុះធ្វើការឃាត់ខ្លួនក្រោយពីស្រាវជ្រាវឃាត់បាននៅចំណុចខ្ទមស្រែ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទិ១៦ ខែសីហា ឆ្នាំ២០១៦។

បើតាមសំដីរៀបរាប់របស់ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចលោក ម៉ី អាន បានប្រាប់ភ្នាក់ងារយើងនៅរសៀលថ្ងៃនេះ ថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ សយ សុភ័ក្រ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡានមានស្រុកកំណើតភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របូរី ខេត្តក្រចេះ។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់(ធំ៣កញ្ចប់ ធុនកណ្ដាល៣កញ្ចប់ និងតូចចំនួន២៦កញ្ចប់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងស្ថិតក្រោមចំណាត់ការសមត្ថកិច្ច ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

photo_2016-08-17_20-36-31

photo_2016-08-17_20-36-34

មតិយោបល់