ព័ត៌មានជាតិ

ស្រ្តីម្នាក់ ខឹងម្តាយតែងតែស្តីបន្ទោស សម្រេចចិត្តចងកផ្តាច់ជីវិត!

​បាត់ដំបង: កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិស្រម៉មាស ឃុំព្រៃស្វាយ ស្រុកមោឬស្សី ខេត្តបាត់ដំបង មានករណីស្រ្តីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ហ ពេះ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកកន្សែងក្រមា ពណ៌ក្រហម ចងកនៅនឹងថ្នឹមក្នុង
បន្ទប់ខ្លុបក្រោមផ្ទះរហូតដល់ស្លាប់។
មូលហេតុ ខឹងម្តាយតែងតែស្តីបន្ទោសឲ្យស្ទើររាល់ថ្ងៃ អំពីជីវភាពរស់នៅប្រចាំថ្ងៃ។

ហើយសពជនរងគ្រោះ បានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់