បាត់ដំបងៈ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុច វាលស្រែ ខាងត្បូងភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ចម្ងាយប្រហែល១១៧៧ម៉ែត្រ មានករណីធ្វើអត្តឃាតមួយបានកើតឡើង ដោយមានបុរសម្នាក់បានចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
សពជនរងគ្រោះម្នាក់មិនស្គាល់សាវតា មានភិនភាគ អាយុប្រហែល ២៧ឆ្នាំ សម្បុរខ្មៅ កំពស់ប្រហែល១,៦០ម ស្លៀកខោខ្លី ដោះអាវ មានស្នាមសាក់រូបធូបមុសនៅលើដៃខាងស្តាំ បានយកខោខ្លីយឺតចងក ទៅនឹងដើមថ្កូវបណ្តាលឲ្យស្លាប់ ។
តាមការត្រួតពិនិត្យ និងសន្និដ្ឋាន ផ្នែកជំនាញបច្ចេកទេស ប៉ូលិសស្នងការខេត្តបាត់ដំបង សាកសព ស្លាប់រយៈពេល៤-៥ថ្ងៃមកហើយ ដោយការធ្វើអត្តឃាតចងក ពិតប្រាកដមែន៕
មតិយោបល់