ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ក្រោយធ្វើសកម្មភាពលួចក្របី៣ក្បាល!..

ពោធិ៍សាត់: កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីលួចក្របី៣ក្បាល ញី២ក្បាល នៅនឹងចំណង ផ្ទះឈ្មោះ អួន រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា២នាក់ ទី១ឈ្មោះ ស្រេង វ៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិដូង ឃុំក្បាលត្រាច ស្រុក្រគរ ខេត្តពោធិ៍សាត់។ និងទី២ឈ្មោះ ទាំ លោះ ភេទប្រុស អាយុ២៣ឆ្នាំ(ខ្មែរឥស្លាម) នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ចំពោះករណីនេះ សមត្ថកិច្ចបានរៀបចំសំណុំរឿងនិងជនសង្ស័យ២នាក់ បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕

មតិយោបល់