ហ្គាតេម៉ាឡាៈ យ៉ាងហោចណាស់មនុស្ស ១៩២ នាក់ កំពុងបាត់ខ្លួន និង ៧៥នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារការផ្ទុះភ្នំភ្លើង Fuego នៅប្រទេសហ្គាតេម៉ាឡា កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។
ភូមិនៅលើជម្រាលភ្នំនោះ ត្រូវបានកប់នៅក្នុងផេះ និងភក់ ខណៈការជួយសង្គ្រោះ កាលពីថ្ងៃអង្គារត្រូវបានរំខាន ដោយសារការផ្ទុះជាថ្មី ដែលបានបញ្ចូនឧស្ម័នកាបូនិដ និងជាតិដែករលាយចូលទៅភាគខាងត្បូងនៃភ្នំភ្លើង។
រហូតមកទល់ពេលនេះ មនុស្សជាង ១,៧ លាននាក់ បានរងផលប៉ះពាល់ដោយការផ្ទុះ កាលពីថ្ងៃអាទិត្យ ខណៈមនុស្សជាង ៣,០០០ នាក់ទៀត ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញ ទៅកាន់ទីសុវត្ថិភាព៕




មតិយោបល់