ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(ឡូតូ) ឃាត់ខ្លួនស្រ្តី៣នាក់!..

ភ្នំពេញៈ ស្រ្តីចំនួន៣នាក់ដែលអាជ្ញាធរសង្កាត់គោកឃ្លាង អះអាងថានាំគ្នាលេងល្បែងស៊ីសងខុសច្បាប់(ឡូតូ) ត្រូវបានអាជ្ញាធរសង្កាត់ចាត់វិធានការក្តៅចុះទៅបង្ក្រាបចាប់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មនុស្សដែលអាជ្ញាធរចោទថាលេងល្បែងស៊ីសងខុសច្បាប់ ទាំង៣នាក់ ទី១ ឈ្មោះ អ៊ឹម អិន ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទី២ ឈ្មោះ ហៀង ពុទ្ធាវី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទី៣ឈ្មោះ កេត ស្រីចិន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមអាជ្ញាធរបានឲ្យដឹងថា ស្រ្តីទាំង៣នាក់ខាងលើ គិតតែពីនាំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ទើបអាជ្ញាធរសង្កាត់ចុះទៅបង្ក្រាបចាប់ខ្លួន និងដកហូត ក្រដាសមានលេខគ្រាប់ឡូតូ។

ការចុះបង្ក្រាបរបស់អាជ្ញាធរខាងលើ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិមានការងឿងឆ្ងល់យ៉ាងខ្លាំងថាការ លេងឡូតូ ខុសច្បាប់ ដឹងហើយ ជាល្បែងដាក់លុយ ស៊ីសង ចុះមេឆ្នោត ដែលកត់ឆ្នោតវៀតណាម ពេញតាមផ្សារ ក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មេឆ្នោតទាំងនោះ មានច្បាប់បើកអាជីវកម្ម លេងល្បែងស៊ីសងដែរឬទេ? ហេតុម្តេចអាជ្ញាធរ មិនចុះទៅបង្ក្រាបផងដែរទៅ ឬមួយអាជ្ញាធរ ចាត់ទុក មេកត់ឆ្នោតទាំងនោះ សុទ្ធតែមានច្បាប់ឬ?

ប្រភពពីពលរដ្ឋបានបន្តទៀតថាឬមួយអ្នកលេងឡូតូ ទាំងនោះមិនបានឲ្យថ្លៃការហ្វេនិងគុយទាវទៅអាជ្ញាធរ បានជាមកចាប់បែបនេះ៕

មតិយោបល់