ព័ត៌មានជាតិ

ព្រះភិក្ខុ១អង្គ ធ្វើគតព្រះកាយដោយអង្គឯង ដោយសារមានជំងឺប្រចាំព្រះកាយ!..

ព្រៃវែងៈ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីព្រះភិក្ខុ១អង្គ បានធ្វើគតព្រះកាយដោយអង្គឯង នៅក្នុងកុដិវត្តព្រៃទំពូង ភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ព្រះភិក្ខុ១អង្គ បានធ្វើគតព្រះកាយដោយអង្គឯងមានព្រះនាម ជុំ ធា ព្រះជន្ម៣៤ព្រះវស្សា បានយកក្រណាត់ស្បង់ចីវរចងកនិងដែកសរសៃ ដែកសម្រាប់ដាក់អំពូលនៅជាប់ពិដានក្នុងកុដិ។
មូលហេតុ មានជំងឺប្រចាំព្រះកាយ។

ចំពោះសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់