កំពង់ឆ្នាំងៈ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីប្រទះឃើញបុរសអ្នករត់តាក់ស៊ីម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះ អៀង ចិត្រា ហៅចិត្ត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់ ដេកស្លាប់ ត្រូវបានជនមិនស្គាល់មុខបាញ់ធ្លាយក្បាលស្លាប់យ៉ាងអាណោចអាធ័ម។
គួរំលឹកថា បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខដែលគេសង្ស័យថា ជាករណីប្លន់យករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-1125 ខណៈដែលជនរងគ្រោះដឹកភ្ញៀវចេញពី ភ្នំពេញទៅខេត្តពោធិ៍សាត់ បាញ់សម្លាប់រួចអូសទម្លាក់ចោលនៅលើដងផ្លូវ នៅវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចផ្លូវអាលុង ចូលទៅគោកស្តៅ ភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុនិងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដើម្បីមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕







មតិយោបល់