ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងគឺជាឋានសួគ៌ចុងក្រោយបង្អស់ របស់ពិភពលោកសម្រាប់សត្វបក្សី

កូរ៉េខាងជើងៈ មនុស្សគ្រប់គ្នាប្រហែលជាមិនចង់ទៅរស់នៅ ប្រទេសកូរ៉េខាងជើងទេ​ប៉ុន្តែ កូរ៉េខាងជើងគឺជា ឋានសួគ៌ចុងក្រោយបង្អស់របស់ពិភពលោកចំពោះសត្វបក្សី ព្រោះពួជអំបូរបក្សី​ជាច្រើនប្រភេទ បានទៅតាំងទីលំនៅនៅទីនោះ។

អ្នកឃ្លាំមើលសត្វបក្សី នូវែលហ្សេឡង់ មួយក្រុម បានសុំការអនុញ្ញាតិពីរដ្ឋាភិបាលកូរ៉េខាងជើង​ចូលទៅក្នុងប្រទេស ដើម្បីធ្វើការពិនិត្យសង្កេត សត្វបក្សីចំណាក់ស្រុក។ ប្រដាប់ដោយ កែវយឹត កែវយឹតដែលមានអនុភាព និងម៉ាស៊ីនថត ពួកគេសន្និដ្ឋានថា សត្វបក្សីជាច្រើនឈប់រស់នៅក្នុង តំបន់អឌ្ឍគោលខាងត្បូង ហើយប្រើគ្រប់វិធីដើម្បីបានទៅដល់ភាគខាងជើងបំផុត គឺប្រទេសកូរ៉េខាងជើង។

អ្នកឃ្លាំមើលបក្សី លោក David Melville បានប្រាប់សារព័ត៌មាន BBCថា សត្វបក្សីប្រហែល ជា ៥០លានក្បាល ដោយគិតទាំងបក្សីតូចៗ រហូតដល់សត្វក្រៀល បានធ្វើដំណើរឆ្លងកាត់ តំបន់East Asian Australasian Flyway ក្នុងមួយឆ្នាំៗ ហើយ៨លានក្បាលក្នុងចំណោមនោះ គឺជាសត្វបក្សីរស់នៅមាត់ឆ្នេរ ឬ បក្សីដើរលុយទឹក។

សត្វបក្សីភាគច្រើនក្នុងចំណោមនោះ ឆ្នេរភាគខាងលិចរបស់កូរ៉េខាងជើង គឺជាកន្លែងតែមួយគត់ ដែលពួកវាត្រូវឈប់ក្នុងការធ្វើដំណើរ រាប់សិបពាន់ម៉ាយល៍ វាមានន័យថាបើគ្មាន ឆ្នេរកូរ៉េខាងជើងទេ នោះ ពួកវានឹងប្រហែលជាមិនអាចបញ្ចប់ការដំណើរដំណើរផ្សងព្រេងរបស់ខ្លួនឡើយ ។ពីព្រោះដោយសារតំបន់ឆ្នេរប្រទេសជាប់ព្រុំដែន មានចិន និងកូរ៉េខាងត្បួង មានការអភិវឌ្ឍន៍ឆាប់រហ័ស ហើយតំបន់វាលភក ត្រូវបានគេធ្វើឲ្យក្លាយទៅជាតំបន់ដីគោក តំបន់កសិកម្ម និងគម្រោងឧស្សាហកម្ម ដែលជាហេតុធ្វើឲ្យហ្វូងបក្សីមិនទីជម្រក៕

មតិយោបល់