ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារ! ប្តីប្រើកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ធ រួចព្យាយាមធ្វើអត្តឃាតខ្លួនឯង តែមិនបានសម្រេច

ក្រចេះ: កម្លាំងនគរបាលស្រុកសំបូរ បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីភ្លាមៗ បន្ទាប់ពីជនរូបនេះ បានធ្វើសកម្មភាពកាប់សម្លាប់ទៅលើ ស្រ្តីរងគ្រោះត្រូវជាប្រពន្ធរបស់ខ្លួន ជាច្រើនកាំបិតផ្គាក់ រហូតដល់ស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ទីតាំងកើតហេតុនៅត្រង់ចំណុចលំនៅឋានជនរងគ្រោះ ស្ថិតក្នុងឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ ហើយជនជាប្តីរូបនេះបានព្យាយាម ចាក់សម្លាប់ខ្លួនឯងនិងចង់កសម្លាប់ខ្លួន តែមិនបានសម្រេចនោះទេ ។

ករណីខាងលើនេះ អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា បានឲ្យដឹងថា អំពើឃាតកម្ម កាប់សម្លាប់ ដែលបង្កឡើងពីជនដៃដល់ ត្រូវជាប្តីនេះ គឺផ្តើមចេញពីជម្លោះក្នុងគ្រួសារ ។ ជនដៃដល់ជាប្ដីឈ្មោះ ជេម សុធា អាយុ២៦ឆ្នាំ ចំណែកឯស្រ្តីរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ បាន រដ្ឋាណា អាយុ២៦ឆ្នាំ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងខាងលើ ដើម្បីពិនិត្យ ។ បន្ទាប់ មកបានធ្វើកំណត់ហេតុសាកសពស្រ្តីជាប្រពន្ធ ប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯប្តីត្រូវបានបញ្ជូនទៅ កាន់មន្ទីរទេព្យដើម្បីជួយសង្រ្គោះនិងព្យាបាល ។ នៅពេលជាសះស្បើយ កម្លាំងសមត្ថកិច្ចនឹងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិ ធីផ្លូវច្បាប់នៅពេលក្រោយ ៕

មតិយោបល់