ភ្នំពេញៈ រថយន្តតាក់ស៊ីមួយគ្រឿងដោយសារផ្ទុកទំនិញធ្ងន់ពេក ខណៈដែលបើកសុខៗស្រាប់តែដាច់កង់ក្រោយផ្នែកខាងស្តាំងមួយគ្រាប់អូសលើថ្នល់ជិត១០ម៉ែត្រ តែសំណាងល្អមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ។
ហេតការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា នៅចំណុចមុខសណ្ឋាគាណាហ្សាតូ ក្នុងភូមិគៀនឃ្លាំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
រថយន្តតាក់ស៊ីដែលដាច់កង់នេះម៉ាក នីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង2A-3009 ម្ចាស់រថយន្តមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែគេដឹងថារថយន្តខាងលើដឹកអ្នកដំណើចេញពីខេត្តកំពង់ចាមមកភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានដឹងទំនិញពេញនឹងដំណើរចេញពីខេត្តកំពង់ចាមមកភ្នំពេញ បើកបរតាមផ្លូវជាលេខ៦ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តតាក់ស៊ីនោះបានបត់ត្រឡប់ថយក្រោយវិញ ដើម្បីដាក់ម៉ូយចុះ តែខណៈដែលបើកបរមិនទាន់ដល់គោលដៅផង។ ស្រាប់តែដាច់កង់ក្រោយផ្នែកស្តាំអូសជិត១០ម៉ែត្រច្រង៉ាងកណ្តាលផ្លូវ តែសំណាងល្អមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈនោះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុដោយសារតែមិនប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏ឲ្យម្ចាស់រថយន្តហៅជាងមកជួសជួលដាច់កង់ឡើងវិញដើម្បីរថយន្តចេញកុំឲ្យមានការកកស្ទះចរាចរណ៍៕
មតិយោបល់