ព័ត៌មានសុខភាព

ប្រើស្លាបព្រាកោសអណ្តោត ក៏អាចដឹងថាអ្នកមានជំងឺក្នុងរាងកាយដែរ!

មិននឹកស្មានសោះ ការប្រើប្រាស់ស្លាបព្រាត្រឹមតែមួយនាទីប៉ុណ្ណោះ អាចដឹងថា អ្នកមានជំងឺ ទឹកនោមផ្អែម សួត ក្រពះ តម្រងនោម ឬជំងឺមួយចំនួនទៀតនៅក្នុងរាងកាយដែរ។ ប៉ុន្តែការធ្វើតេស្តនេះ អាចដឹងពីរោគសញ្ញាដំបូងប៉ុណ្ណោះ ដូច្នេះអ្នកចាំបាច់ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់។

របៀបអនុវត្ត៖
១.ប្រើស្លាបប្រើដែលធ្វើពីដែកអេណុក មកកោសនៅលើផ្ទៃអណ្តោត យកជាតិរំអិល។
២.បន្ទាប់មកយកស្លាបព្រានោះទៅច្រកក្នុងថង់ប្លាស្ទិច រួចដាក់ហាលក្រោមពន្លឺថ្ងៃរយៈពេល១នាទី។

+ប្រសិនបើនៅលើស្លាបព្រាមិនមានស្នាមប្រឡាក់ ឬក្លិនមិនល្អនោះទេ អ្នកជាមនុស្សមានសុខភាពធម្មតា។
+ប្រសិនបើស្លាបព្រា មានស្នាមប្រឡាក់ ឬក្លិនមិនល្អវិញនោះ អ្នកអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួនដូចជា៖

-ក្លិនស្អុយខ្លាំង៖ ព្រមានថា អ្នកមានបញ្ហាសួត ឬក្រពះ។
-ក្លិនផ្អែម៖ ព្រមានថា អ្នកមានជំងឺទឹកនោមផ្អែម។
-ក្លិនអាម៉ូញាក់៖ ព្រមានថា អ្នកមានបញ្ហានៃជំងឺតម្រងនោម។
-ស្លាបព្រាមានស្នាមប្រឡាក់ពណ៌សក្រាស់ ឬពណ៌លឿង៖ ព្រមានថា អ្នកមានជំងឺក្រពេញទីរ៉ូអ៊ីត។
-ស្លាបព្រាមានពណ៌ស្វាយ៖ ព្រមានថា អ្នកមានជំងឺរលាកទងសួត ចរាចរណ៍ឈាមមិនល្អ កូលេស្តេរ៉ុលឡើងខ្ពស់។
-ស្លាបព្រាមានស្នាមប្រលាក់ពណ៌ស៖ ព្រមានថា អ្នកមានជំងឺផ្លូវដង្ហើម។
-ស្លាបព្រាមានស្នាមប្រឡាក់ពណ៌ទឹកក្រូច៖ ព្រមានថា អ្នកមានជំងឺតម្រងនោម៕

ដកស្រង់ពី៖ soha

មតិយោបល់