ព័ត៌មានជាតិ

ស្រ្តីម្នាក់ ជិះម៉ូតូដួល រងរបួសធ្ងន់ នៅស្រុកភ្នំក្រវាញ!..

ពោធិ៍សាត់: នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចាចរណ៍ជិះម៉ូតូដួលខ្លួនឯង នៅម្តុំខាងលិចវត្តវាលនិន្ទ្រា ចនោ្លះគីឡូម៉ែត្រ៤១-៤២ នៅតាមបណោ្តយផ្លូវជាតិលេខ៥៥ ភូមិព្រែក១ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ ព្រៃវែង1A-5667 ជិះពីលិចទៅកើតម្នាក់ឯង ឈ្មោះឡុង សួរ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិដំណាក់អំពិ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ(របួសធ្ងន់ បញ្ជូនមកពេទ្យបង្អែកក្រវាញ) ចំណែកម៉ូតូបានប្រគល់ឲ្យទៅក្រុមគ្រួសារ៕

មតិយោបល់