ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនអ្នកជួញដូរ និង ប្រើប្រាស់ថ្នាំញៀនចំនួន៨នាក់ ទៅតុលាការខេត្ត

សៀមរាបៈ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីរក្សាទុកជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនខុលច្បាប់ ទៅកាន់តុលាការ ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ក្នុងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ៨កញ្ចប់ ស្មើនឹងទម្ងន់ ១០,៣ក្រាម (ទំងន់សុទ្ធ) និងទូរសព្ទដៃចំនួន៥គ្រឿង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ផងដែរ៕

មតិយោបល់