បាត់ដំបងៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ អនុវត្តតាមមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលស្រុកថ្មគោលដែលមានលោក វរសេនីយ៍ទោ ផង់ សុភាព ជាអធិការ បានទទួលនិងប្រគល់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីប្រជាពលរដ្ឋ ដែលលោកប្រទះឃើញនៅក្នុងមូលដ្ឋានឃុំជ្រោយស្តៅ និងឃុំអូរតាគី ស្រុកថ្មគោល ហើយប្រគល់ជូនដល់អង្គភាព CMAC យកទៅកម្ទេចចោល ដោយឡែកអាវុធនិងគ្រាប់រក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល។
យុទ្ឋភ័ណ្ឌទាំងនោះរួមមាន៖
១.គ្រាប់មីន១គ្រាប់ប្រភេទសញ្ញាលេខបូក ផលិតនៅប្រទេសសូវៀត
២-គ្រាប់បេ៤០ ចំនួន១គ្រាប់
៣-អាវុធធុន AK កាត់ស្វាយ១ដើម បង់១ មានគ្រាប់២២គ្រាប់ គុណភាព៦០% ដែលពលរដ្ឋបង់សំណាញ់ជាប់ បានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ៕
មតិយោបល់