ព័ត៌មានជាតិ

ជាងផ្សារដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើសំយ៉ាបផ្ទះកម្ពស់៤ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់!

ភ្នំពេញ: បុរសជាជាងផ្សារដែកម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្រព្រះកុសុម:ភ្លាមៗ ខណ:ដែលគាត់ផ្សារដែកដំបូលសំយ៉ាបផ្ទះមួយកន្លែងទាំងមេឃកំពុងភ្លៀងហើយត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដលឲ្យធ្លាក់ទាំងកម្រោលតែម្ដង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះខាងលើនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ មានអាយុប្រហែល៣០ឆ្នាំ និងគ្រាន់តែដឹងថាគាត់មានស្រុកកំណើតនៅក្នុងខេត្តក្រចេះនិងស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើរួមជាមួយក្រុមការងារបាននាំគ្នាឡើងផ្សារដំបូលសំយ៉ាបផ្ទះកម្ពស់ប្រហែល៤ម៉ែត្រ។ ហើយខណ:ដែលកំពុងផ្សារសុខៗស្រាប់តែមេឃបានធ្លាក់ភ្លៀង ប៉ុន្តែជនរងគ្រោះមិនព្រមឈប់ឡើយបានផ្សារទាំងមេឃភ្លៀង ក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យធ្លាក់រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះអ្នកភូមិបាននាំគ្នាយកទៅកប់ក្នុងដីខ្សាច់ជាការសង្គ្រោះបឋមរួចទើបហៅរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុម:ដើម្បីសង្គ្រោះបន្ទាន់៕
//youtu.be/o4ig1kNKPlc

មតិយោបល់