ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួន ដោយសារមានជំងឺប្រចាំកាយ!..

កំពង់ចាមៈ មានករណីបុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះ ផន ផាន ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
មូលហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ។

ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់