ព័ត៌មានជាតិ

ឪពុកម្តាយរវល់ទៅស្រែ កូនអាយុ១៤ខែលង់ទឹកស្លាប់!

តាកែវ:ច នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូនិងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥និង២០នាទីល្ងាច នៅភូមិជន្ទល់មេឃ ឃុំពេជសារ ស្រុកោះអណ្តែត ខេត្តតាកែវ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅត្រពាំងទឹកពីខាងត្បូងផ្ទះចម្ងាយ៤៥ម៉ែត្រ។

ក្មេងប្រុសមានឈ្មោះ សឿន ផាន់ណា អាយុ១៤ខែ មានឪពុកឈ្មោះ សយ បូរ៉ាន់ អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ អ៊ុន រ៉េម អាយុ៣៥ឆ្នាំ ទីលំនៅភូមិឃុំស្រុកកើតហេតុ។
មូលហេតុ ឪពុកម្តាយមិននៅផ្ទះរវល់ទៅស្រែ៕

មតិយោបល់