សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាក LEXUS 300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8824 អ្នកបើកបរ ឈ្មោះ YU, JINYUE ភេទ ប្រុស ជនជាតិចិន កើតថ្ងៃ ០៨/០២/១៩៩២ (អាយុ ៣០ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ E 75931456 ផុតសុពលភាព ១៦/០៦/២០២៦ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុ គេបានឃើញកង់ ១ គូ បានហើបនៅពីលើផ្ទៃទឹក ដោយឡែកតួរថយន្តគេមើលមិនឃើញទេ ព្រោះវាបានក្រឡាប់លិចចូលក្នុងទឹកបាត់ហើយ។
ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តបើកបរក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតធ្លាក់ចូលអូរ ខាងក្រោមស្ពាន។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះមិនអាចជួយសង្គ្រោះអាយុជីវិតបាននោះទេ ព្រោះគេមិនដឹងថាជនរងគ្រោះបើករថយន្តធ្លាក់ទឹកតាំងពីពេលណាផងនោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯសាកសពជនរងគ្រោះបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំក្រុមគ្រួសារមកទទួលយកទៅចាត់ចែងបន្តតាមប្រពៃណី៕
មតិយោបល់