ព័ត៌មានជាតិ

លក់ក្តាមមិនគ្រប់ លក់គ្រឿងញៀនបន្ថែម ជាប់ខ្នោះទាំងប្តីទាំងប្រពន្ធ!..

កោះកុង: កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ក្រោមការសម្រប សម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកោះកុង នៅចំណុចស្រែបង្គា ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ សុខ វ៉ិត ភេទស្រី អាយុ៤៨ ឆ្នាំ មុខរបរចិញ្ចឹមក្តាមលក់(ជួញដូរ),ទី២ឈ្មោះ ត្រឹង ឌីន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរចិញ្ចឹងក្តាមលក់ រស់នៅជាមួយគ្នា(ប្តី)។

ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន២៥៨កញ្ចប់(ធំ១៦ តូច២៤២)ស្មើរ៩២.៤៧ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន១៦៦គ្រាប់ ស្មលរ១៤.៩៤ក្រាម,ទូរស័ព្ទដៃ២គ្រឿង,ប្រាក់រៀល៤០០០រៀល និងសម្ភារ:ប្រើប្រាស់ សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់