ព័ត៌មានជាតិ

ហិតកាវនឹងសាំង! បាត់ពីផ្ទះ២ថ្ងៃ ស្រាប់តែប្រទះឃើញចងកនៅនឹងមែកស្តៅ!..

បាត់ដំបងៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងកើត ឈៀងខាងត្បូង អនុវិទ្យាល័យទឹកធ្លាក់ ស្ថិតក្នុងក្រុមទី០៤ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង។
ជនរងគ្រោះ ឈ្មោះ ផាត សុខ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

តាមការបំភ្លឺ របស់ម្តាយសាកសពជនរងគ្រោះ ឈ្មោះ ង៉ែត ជន អាយុ៤២ឆ្នាំ ថាមុនពេលកើតជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀន (កាវហិតនិងសាំង)រយៈពេលជាង២ឆ្នាំមកហើយ។ លុះដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ជនរងគ្រោះបានចេញបាត់ពីផ្ទះដោយគ្មានការស្តីបន្ទោសអ្វីទេ ដោយបាត់កូនមិនឃើញត្រឡប់មកផ្ទះវិញ ឪពុកម្តាយ នឹងក្រុមគ្រួសារ បានដើររក តែរកមិនឃើញលុះដល់ថ្ងៃកើតហេតុ ប្អូនរបស់ជនរងគ្រោះ ឈ្មោះ ផាត ហាន ភេទប្រុស អាយុ២០ឆ្នាំ ក៏បានរកឃើញជនរងគ្រោះ ចងក នឹងមែកស្តៅ ដែលដុះនៅព្រំដីចំការពោត របស់ខ្លួនឯងស្លាប់បាត់ទៅហើយ។
មូលហេតុ ជនរងគ្រោះញៀនហិតកាវនឹងសាំង។

តាមការសន្និដ្ឋាន សាកសពជនរងគ្រោះស្លាប់ តាំងពីចេញពីផ្ទះមកម្ល៉េះ ដោយសាបែកបំពង់ក ក្រោយពីសមត្ថកិច្ចយើងពិនិត្យកន្លែងកើតហេតុ នឹងសាកសពរួច ឃើញថាសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារ ចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាដកមែន នឹងបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់